ការប្រើប្រាស់

ប្រសិនបើប្រភពទឹករបស់អ្នកមិនថ្លាល្អ វាជាការល្អបំផុតក្នុងការចាក់ទឹកចូលក្នុងផើងសេរ៉ាមិចតាមរយះស្បៃដើម្បីច្រោះយកកំទេចធូលីនិងកំទេចកំទីធំៗចេញ។ ការធ្វើដូចនេះនឹងអាចកាត់បន្ថយចំនួនដងដែលចម្រោះបានត្រូវសម្អាត។ វាជាការល្អបំផុតក្នុងការប្រើប្រាស់ទឹកថ្លាស្អាតប្រសិនអាចធ្វើទៅបាន។

ការរក្សាទុក

វាជាការល្អបំផុតក្នុងការរក្សាទុកចម្រោះរបស់អ្នកនៅក្នុងកន្លែងដែលមានម្លប់និងត្រជាក់ដើម្បីរក្សាអាយុកាលរបស់វាឲ្យបានកាន់តែយូរ។ ការត្រូវពន្លឺព្រះអាទិត្យដោយផ្ទាល់អាចបណ្តាលឱ្យឡើងស្លែឬផ្សិតដុះឡើងតាមកាលវេលា។

ការសំអាត

នៅពេលដែលផើងសេរ៉ាមិចកខ្វក់ឬចាប់ផ្តើមមានហូរយឺតជាងមុន សម្អាតវាដោយប្រើច្រាស់ប្លាស្ទិចដែលព័ទ្ធជុំវិញដោយប្រើទឹកស្អាត។ កុំប្រើសាប៊ូ។ ប្រសិនបើប្រភពទឹករបស់អ្នកមានពពកឬភក់អ្នក ត្រូវសម្អាតធុងម្តងក្នុងមួយសប្តាហ៍។ ប្រសិនបើប្រភពទឹករបស់អ្នកថ្លាល្អហើយគួរេធ្វើការសម្អាតម្តងក្នុងមួយខែគឺគ្រប់គ្រាន់ហើយ។

នៅពេលដែលផ្នែកប្លាស្ទិចចាប់ផ្តើមកខ្វក់សូមសម្អាតវាជាមួយទឹកសាប៊ូហើយលាងសម្អាតជាមួយទឹកស្អាតរួចទុកឱ្យវាស្ងួតដោយខ្លួនឯង។

អនាម័យ

ការចម្លងរោគទឹកភាគច្រើនបណ្តាលមកពីខ្វះអនាម័យល្អ!

លាងដៃរបស់អ្នកជាមួយសាប៊ូជានិច្ចមុនពេលប្រើឬសម្អាតចម្រោះទឹករបស់អ្នក!